នេះជាព្រឹត្តិការណ៍ពិសេសមួយដែលបានប្រារព្ធឡើងជាលើកដំបូងនៅខេត្ត Tra Vinh ដើម្បីលើកតម្កើង និងផ្សព្វផ្សាយម៉ាកយីហោ និងតម្លៃរបស់ដូងក្រមួន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្លាស់ប្តូរទំនិញ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

leftcenterrightdel
ប្រតិភូទស្សនាស្តង់តាំងបង្ហាញនៅមហោស្រព

មហោស្រព ១០០ ឆ្នាំ ដូងក្រមួនខេត្ត Tra Vinh ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែសីហា ដោយមានសកម្មភាពសំខាន់ៗដូចជា៖ សិក្ខាសាលាស្តីពីដើមដូងក្រមួន; ការតាំងពិព័រណ៍ផ្លែឈើប្រចាំខេត្ត Tra Vinh; ការប្រកួតកែច្នៃម្ហូប ១០០ ប្រភេទឆ្ងាញ់ពីដូងក្រមួន; សិក្ខាសាលា "ទេសចរណ៍ Cau Ke - សក្តានុពលតាមដងទន្លេ Hau"; ពិព័រណ៍ពាណិជ្ជកម្ម; កន្លែងម្ហូបអាហារ; សកម្មភាពកីឡា និងល្បែងប្រជាប្រិយ។ល។

សកម្មភាពក្នុងមហោស្រព ១០០ ឆ្នាំ ដូងក្រមួនខេត្ត Tra Vinh គឺជាឱកាសសម្រាប់តំបន់ និងអង្គភាពអាជីវកម្មទាំងក្នុង និងក្រៅខេត្ត ណែនាំ ផ្សព្វផ្សាយ ស្វែងរកទីផ្សារ និងជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍; ជួបប្រាស្រ័យ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្ម៕

បកប្រែដោយ Huyen Trang