leftcenterrightdel
ការសម្ដែងបាញ់កាំជ្រួចរបស់ក្រុមអាល្លឺម៉ង់

ជាមួយនឹងកាំជ្រួចចំនួន ៤,០០០ គ្រាប់ ដែលត្រូវបានផលិតនៅគ្រប់ទ្វីបទាំងអស់ និងបង្ហាញរូបភាពកាំជ្រួចលំដាប់ពិភពលោក ក្រុមអាល្លឺម៉ង់បានចាប់ផ្ដើមការប្រកួតជាមួយនឹងចំណងជើងថា "ស្នេហ៍ពិសិដ្ឋ" ជាមួយចង្វាក់ភ្លេងដ៏អស្ចារ្យ។ កាំជ្រួចធំៗផ្ទុះឡើងលើមេឃបង្កើតជាទិដ្ឋភាពដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍។ ការសម្តែងបាញ់កាំជ្រួចគឺជាការរួមផ្សំគ្នាយ៉ាងល្អឥតខ្ចោះនៃសំឡេងនិងពន្លឺ ដែលនាំអ្នកទស្សនាមានអារម្មណ៍រំជួលចិត្ដយ៉ាងខ្លាំង។

ក្រុមប៉ូឡូញបានបង្ហាញការសម្តែងក្រោមចំណងជើងថា "ព្រេងនិទានរបស់នាគ" ដោយក្តីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះទីក្រុង Da Nang និងប្រជាជននៅទីនេះ។ ផ្ទៃមេឃពេលយប់នៅទីក្រុង Da Nang ត្រូវបានបំភ្លឺដោយចំរុះពណ៌។ ទស្សនិកជនអាចទស្សនាកាំជ្រួចដ៏អស្ចារ្យដែលមានលក្ខណៈបុរាណ និងមានអារម្មណ៍ជិតស្និទ្ធជាមួយមនុស្សជាទីស្រលាញ់ មិត្តភក្តិ... នៅលើច្រាំងទន្លេ Han ។

ការប្រកួតនាយប់ទី ៤ រវាងក្រុមចិន និងហ្វាំងឡង់ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែមិថុនា ក្រោមចំណងជើងថា “ពិភពទេពអប្សរ”៕

បកប្រែដោយ Pham Diep