នៅចុងខែមីនា ឆ្នាំ២០២៤ កម្មវិធីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Booking.com ដែលមានទីស្នាក់ការនៅប្រទេសហូឡង់ ទើបតែប្រកាសបញ្ជីគោលដៅទេសចរណ៍ពិសេស និងគួរឲ្យភ្ញាក់ផ្អើល ដោយផ្តល់ជូនសេវាកម្មលំដាប់ពិភពលោកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្នុងនោះ គោលដៅទេសចរណ៍ Mui Ne (ទីក្រុង Phan Thiet ខេត្ត Binh Thuan) របស់វៀតណាម រួមជាមួយ Ella (ស្រីលង្កា), Jozankei (ជប៉ុន) Krabi (ថៃ) និង Don Det (ឡាវ) ក៏បានស្ថិតនៅបញ្ជីនេះ។

leftcenterrightdel
Mui Ne ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ពិសេសទាំង ៥ នៅអាស៊ី-ប៉ាស៊ីហ្វិក (រូបថត៖ Vnexpress)

Mui Ne ស្ថិតនៅតំបន់ឆ្នេរភាគខាងត្បូងនៃភាគកណ្តាលរបស់វៀតណាម។ នៅជុំវិញទីរួមស្រុកនេះមានវាលខ្សាច់ពណ៌ក្រហម និងសដ៏ល្បីល្បាញ ទឹកជ្រោះ និងប៉ម... ទន្ទឹមនឹងនោះ នៅ Mui Ne ក៏មានរមណីយដ្ឋាន និងសណ្ឋាគារប្រណិតជាច្រើន ជាមួយនឹងសេវាកម្មដ៏សម្បូរបែបនៅតាមឆ្នេរសមុទ្រ។

ភ្ញៀវទេសចរអាចមក Mui Ne ពេញមួយឆ្នាំ។ ចាប់ពីខែមេសា ដល់ខែសីហា គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់មកទស្សនា Mui Ne ព្រោះនៅពេលនេះ ទឹកសមុទ្រថ្លា និងត្រជាក់ត្រជំ។ ចាប់ពីខែសីហាដល់ខែធ្នូគឺជារយៈពេលល្អសម្រាប់អ្នកដែលចូលចិត្តកីឡាជិះក្ដារលើរលក និងកីឡាផ្សងព្រេង៕

បកប្រែដោយ Thuy Anh