ក្នុងសិក្ខាសាលានេះ អ្នកជំនាញបានចាត់ទុកថា មិនត្រឹមតែទីក្រុងហូជីមិញប៉ុណ្ណោះទេ និន្នាការធ្វើដំណើរដោយខ្លួនឯងកំពុងនាំមកនូវឱកាសនវានុវត្តន៍ជាច្រើនសម្រាប់ទីផ្សារវៀតណាម ហើយព្រមទាំងបញ្ហាប្រឈមសំខាន់ៗសម្រាប់សហគមន៍ធុរកិច្ច។ ការប្រើប្រាស់បច្ចេកវិទ្យា និងការពង្រីកទីផ្សារតាមរយៈវេទិកាឌីជីថលនឹងនាំមកនូវឱកាសកាន់តែប្រសើរឡើងសម្រាប់ធុរកិច្ចវៀតណាមក្នុងការទាក់ទាញអតិថិជន ជាពិសេសភ្ញៀវទេសចរអន្តរជាតិ។

leftcenterrightdel
អ្នកជំនាញផ្ដល់យោបល់ក្នុងសិក្ខាសាលា (រូបថត៖ tuoitrethudo.com.vn)

ដើម្បីជួយឧបត្ថម្ភដល់ធុរកិច្ចទេសចរណ៍ក្នុងការសម្របខ្លួនយ៉ាងសកម្ម និងទាញយកឱកាសប្រកបដោយប្រសិទ្ធភាព ដែលនាំមកដោយនិន្នាការទេសចរណ៍ថ្មីៗ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានឲ្យដឹងថា នឹងសហការជាមួយក្រសួង ស្ថាប័ន និងតំបន់នានា ដើម្បីផ្តោតសំខាន់លើការអនុវត្តដំណោះស្រាយការបរិវត្តកម្មឌីជីថលលើវិស័យទេសចរណ៍ ការចាប់ផ្តើមអាជីវកម្ម និងការប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យា៕

តាម vovworld.vn