ឆ្នាំ២០២៤ គឺជាលើកទី២ ដែលការប្រកួតត្រូវបានប្រារព្ធឡើងដើម្បីរកឃើញ និងលើកតម្កើងព្រឹត្តិការណ៍ និងរឿងរ៉ាវដ៏មានអត្ថន័យក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់វៀតណាម។ តាមរយៈរូបថត និងវីដេអូរបស់អ្នកនិពន្ធក្នុង និងក្រៅប្រទេសដែលដាក់ប្រកួតប្រជែង ការប្រកួតមានបំណងបញ្ជាក់យ៉ាងរស់រវើកនូវសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងវិស័យសិទ្ធិមនុស្ស។ 

leftcenterrightdel
ពិធីបំផុសការប្រកួតនៅទីក្រុងហាណូយ

ទន្ទឹមនឹងនោះ ការប្រកួតនេះក៏មានបំណងប្រមូលផ្តុំកងកម្លាំងរួមរបស់ប្រជាជនក្នុងប្រទេស អាណិកជនវៀតណាមនៅបរទេស និងមិត្តអន្តរជាតិក្នុងការងារផ្សព្វផ្សាយរូបភាពរបស់ទឹកដី និងមនុស្សវៀតណាមដល់ពិភពលោក ហើយបញ្ជាក់ថា វៀតណាមជាប្រទេសមានសន្តិភាព ស្អាត អភិវឌ្ឍន៍ និងមានសុភមង្គល។

ឆ្នាំនេះ ការប្រកួតត្រូវបានបំផុសឡើងនៅទូទាំងប្រទេស។ អ្នកថតរូបជនជាតិវៀតណាម និងជនបរទេស ក្នុងប្រទេស និងក្រៅប្រទេសទាំងអស់អាចចូលរួមបាន។ ព័ត៌មានអំពីការប្រកួតរូបថត និងវីដេអូ "វៀតណាមជាប្រទេសដែលមានសុភមង្គល - Happy Vietnam 2024" ត្រូវបានបង្ហោះនៅលើគេហទំព័រ៖ https://happy.vietnam.vn៕

បកប្រែដោយ Thuy Anh