leftcenterrightdel
គោលដៅទេសចរណ៍នៅវៀតណាម

កាសែត Independent របស់អង់គ្លេសបានរៀបចំណាត់ថ្នាក់ប្រទេសវៀតណាមក្នុងបញ្ជីប្រទេសល្អបំផុតចំនួន ៧ ដែលត្រូវទៅទស្សនានៅអាស៊ីអាគ្នេយ៍។ យោងតាម Independent ខែមេសា និងកញ្ញា គឺជាពេលវេលាដ៏ល្អសម្រាប់ភ្ញៀវទេសចរទៅដើរលេងនៅប្រទេសវៀតណាម ហើយណែនាំភ្ញៀវទេសចរឱ្យទៅទស្សនាទីក្រុង Hoi An (Quang Nam) ដែលជាទីក្រុងបុរាណ ត្រូវបានថែរក្សាយ៉ាងល្អជាមួយប្រឡាយទឹក និងវត្តអារាមដែលមានអាយុកាលរាប់រយឆ្នាំនៅក្បែរអគារដែលមានរចនាបថស្ថាបត្យកម្មបារាំង។ ឈូងសមុទ្រ Ha Long (Quang Ninh) ធ្វើដំណើរពីរម៉ោងពីទីក្រុងហាណូយ ដែលល្បីល្បាញសម្រាប់ដំណើរកម្សាន្តតាមសមុទ្រនៅតែបន្តទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ។

Independent បានឲ្យដឹងថា៖ ឆ្នេរ Phu Quoc និង Cu Lao Cham នៅជិត Hoi An "ផ្តល់នូវភាពស្រស់ស្អាត គួរឱ្យរីករាយសម្រាប់អ្នកដែលចូលចិត្តការស្វែងរកទេសចរណ៍"។ គោលដៅទេសចរណ៍ធម្មជាតិផ្សេងទៀតដែលគួរទៅទស្សនានៅប្រទេសវៀតណាមរួមមាន រូងភ្នំ Son Doong ដែលជារូងភ្នំធំជាងគេលើពិភពលោកនៅខេត្ត Quang Binh ផងដែរ៕

តាម vovworld.vn