leftcenterrightdel
ពិធីបន្ទាបដើម Neu នៅមណ្ឌលបេតិកភណ្ឌរាជវាំង Hue

កាលពីថ្ងៃទី ២៨ ខែមករា មជ្ឈមណ្ឌលអភិរក្សកេរ្កិ៍ដំណែលអតីតរាជធានី Hue បានប្រារព្ធពិធីបញ្ចុះដើម Neu និងបើកត្រាអំណរឆ្នាំថ្មីនៅ  Trieu Mieu និង The Mieu នៃមណ្ឌលបេតិកភណ្ឌព្រះបរមរាជវាំង Hue ។ ពិធីបន្ទាបដើម Neu និងបើកត្រានៅមណ្ឌលបេតិកភណ្ឌរាជវាំង Hue ដើម Neu បានគូសសញ្ញាថា រដូវសម្រាកបុណ្យតេតបានបិទបញ្ចប់ ដោយបិទរាល់សកម្មភាពដើមនិទាឃរដូវនៅមណ្ឌលបេតិកភណ្ឌព្រះបរមរាជវាំង Hue ជាមួយនឹងសញ្ញារីកចម្រើនជាច្រើនសម្រាប់វិស័យទេសចរណ៍នៅទឹកដីអតីតរាជធានី។

តាមការប៉ាន់ស្មានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខេត្ត Thua Thien Hue ទទួលបានភ្ញៀវទេសចរប្រមាណ ៩៥ ០០០ នាក់ កើនឡើង ៥២% បើធៀបនឹងបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២២។ គួរឲ្យកត់សម្គាល់ថាបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៣ ខេត្តនឹងបើកពិធីបុណ្យទានជាច្រើននៃ មហោស្រព Hue ឆ្នាំ ២០២៣ ដោយរំពឹងថានឹងទាក់ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា នាពេលខាងមុខ។ លោក Nguyen Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue បានឲ្យដឹងថា៖ “ក្នុងមហោស្រព Hue ឆ្នាំ ២០២៣ យើងខ្ញុំបានបង្កើតកម្មវិធីជាច្រើន ជាពិសេសគឺពិធីរំលឹកខួបលើកទី ៣០ ដែលមណ្ឌលកេរ្កិ៍ដំណែលអតីតរាជធានី Hue ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ ដោយឈរលើមូលដ្ឋាននៃការរួមបញ្ចូលគ្នានៃសកម្មភាពរដូវកាលទាំងបួន ដើម្បីបង្កើតរូបភាពវប្បធម៌ចម្រុះ ដើម្បីទាក់ទាញសាធារណជន ប្រជាជន ជាពិសេសភ្ញៀវទេសចរផងដែរ”៕

តាម vovworld.vn