សម្រស់ផ្លូវផ្កា Nguyen Hue ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៣
នាយប់ថ្ងៃទី ១៩ ខែមករា ទីក្រុងហូជីមិញបានបើកផ្លូវផ្កា Nguyen Hue ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៣ ក្រោមប្រធានបទ “ទីក្រុងហូជីមិញ - និទាឃរដូវសប្បាយរីករាយ និទាឃរដូវសម្បូររុងរឿង”។
បន្ទាប់ពីពិធីកាត់ខ្សែបូបើកផ្លូវផ្កា លោក Vo Van Thuong លេខាប្រចំាការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងលោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងទីក្រុងហូជីមិញបានទៅទស្សនាផ្លូវផ្កា។
    |
 |
ពិធីកាត់ខ្សែបូបើកផ្លូវផ្កានិទាឃរដូវ ឆ្នាំ២០២៣ (រូបថត៖ vov.vn) |
ដោយមានប្រវែងជាង ៦០០ ម៉ែត្រ ផ្លូវផ្កា Nguyen Hue និទាឃរដូវឆ្នាំ២០២៣ ត្រូវបានបែងចែកជា ២ ជំពូក រួមមាន “និទាឃរដូវសប្បាយរីករាយ” និង “និទាឃរដូវសម្បូររុងរឿង”។ តាមការប៉ាន់ប្រមាណថា មានផើងផ្កា និងកន្ត្រកផ្កាប្រដែល១០៦,០០០ នៃផ្កាចំនួន ៨៨ ប្រភេទ ស្លឹកចំនួន ១៨ ប្រភេទ ត្រូវបានប្រើប្រាស់ដើម្បីតុបតែងផ្លូវផ្កា។ គួរកត់សម្គាល់ថាតុក្កតាតំណាងសត្វឆ្មាចំនួន ៧០ ដែលបានរចនាក្នុងរូបភាពផ្សេងៗគ្នាជាច្រើន ត្រូវបានរៀបចំពីលើ និងខាងក្រោមដីតាមបណ្តោយផ្លូវផ្កា។ លោក Nguyen The Anh ប្រជាជនទីក្រុងហូជីមិញម្នាក់ដែលមកទស្សនាផ្លូវផ្កាមានអារម្មណ៍ថា៖ “ខ្ញុំឃើញថាផ្លូវផ្កាឆ្នាំនេះទោះបីជាសាមញ្ញណាស់ ប៉ុន្តែក៏មានភាពស្រស់ស្អាតនិងរស់រវើកជាងឆ្នាំមុនៗ។ រូបខ្ញុំផ្ទាល់ឃើញថាទិដ្ឋភាពនៃស្ពានឆ្លងកាតសួនផ្កា គឺស្រស់ស្អាតបំផុត”។
ផ្លូវផ្កា Nguyen Hue ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៣ បានបើកជាផ្លូវការដើម្បីស្វាគមន៍ភ្ញៀវទេសចរចាប់ពីថ្ងៃទី ១៩ ខែមករា (២៨ បុណ្យតេត) ដល់ថ្ងៃទី ២៦ ខែមករា (ថ្ងៃទី ៥ នៃបុណ្យតេត)៕
តាម vovworld.vn