ពិព័រណ៍រូបថតបានឆ្លុះបញ្ជាំងសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កូរ៉េខាងត្បូង និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការបរទេស ការវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនរវាងខេត្ត Quang Ngai និងកូរ៉េខាងត្បូងក្នុងរយៈពេលកន្លងមក។

leftcenterrightdel
ការសម្តែងសិល្បៈកូរ៉េខាងត្បូង (រូបថត៖ vov.vn)

កម្មវិធីផ្លាស់ប្តូរសិល្បៈ វៀតណាម-កូរ៉េខាងត្បូង រួមមានការសំដែងវប្បធម៌ដ៏វិសេសវិសាលជាច្រើន ដែលពោរពេញទៅដោយវប្បធម៌ប្រពៃណីនៃខេត្ត Quang Ngai និងកូរ៉េខាងត្បូង។

leftcenterrightdel
ពិព័រណ៍រូបថតស្តីពី “កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ខេត្ត Quang Ngai-កូរ៉េខាងត្បូង” (រូបថត៖ vov.vn)

លោក Tran Hoang Tuan អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានសង្កត់ធ្ងន់ថា៖ “កម្មវិធីផ្លាស់ប្តូរសិល្បៈវៀតណាម-កូរ៉េខាងត្បូងនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាក់ស្តែងក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើនការយល់ដឹង និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរទៀតផង។ កម្មវិធីផ្លាស់ប្តូរក៏ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពអំពីខេត្ត Quang Ngai ដល់មិត្តភ័ក្តិកូរ៉េខាងត្បូងដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅខេត្ត Quang Ngai”៕

បកប្រែដោយ Huyen Trang