leftcenterrightdel
ភ្ញៀវអន្តរជាតិមកទីក្រុងហាណូយមានចំនួនច្រើនកុះករនៅថ្ងៃចុងសប្តាហ៍ ( រូបថត៖ vietnamnet.vn)

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ សម្រេចបានជិត ៥៩៧ ពាន់លើកនាក់ កើនជាង ២៣% បើប្រៀបធៀបនឹងខែតុលា ហើយច្រើនជាងប្រមាណ ៤០ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ អគ្គនាយកដ្ឋានស្ថិតិ នៃក្រសួងផែនការ និងវិនិយោគវៀតណាមនាថ្ងៃទី ២៩ វិច្ឆិកាបានឲ្យដឹងថា រយៈពេល ១១ ខែដើមឆ្នាំ ២០២២ ភ្ញៀវទេសចរអន្តរជាតិមកវៀតណាមមានចំនួនជិត ២,៩៥ លានលើកនាក់ ច្រើនជាង ២១ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ លទ្ធផលនេះគឺដោយសារវៀតណាមបានបើកសកម្មភាពទេសចរណ៍ និងបើកជើងហោះហើរអន្តរជាតិឡើងវិញផងដែរ៕

តាម vovworld.vn