ពិធីបុណ្យសែនដូនតាឆ្នាំ ២០២២ របស់ជនរួមជាតិខ្មែរ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា។ នេះជាពិធីបុណ្យប្រពៃណីមួយ ដែលបង្ហាញពីភាពស្រស់ស្អាតនៃការឧទ្ទិសកុសលដល់បុព្វការីជន ក៏ដូចជាសម្តែង​ការ​ដឹង​គុណជូន​ចំពោះជនមានគុណូបការៈចំពោះប្រទេសជាតិ។ ពិធីបុណ្យសែនដូនតា ត្រូវបានបងប្អូងជនរួមជាតិខ្មែររៀបចំឡើងក្នុងរយៈពេល ៣ ថ្ងៃសំខាន់ៗ រួមមាន៖  ពិធីបុណ្យសែនដូនតា (ដង្ហែដូនតា) ពិធីបុណ្យភ្ជុំបិណ្ឌ (បូជាដូនតា) ពិធីបុណ្យជូនដូនតា (ជូនដំណើរជីដូនជីតា)។

leftcenterrightdel
ព្រះសង្ឃនៃវត្ត Chong-Pray (ឃុំ Phuoc Hung ស្រុក Tra Cu) សូត្រធម៌ បួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅហើយ (រូបថត៖ baotravinh.vn)

នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រជាជននៅឃុំ Tap Ngai ស្រុក Tieu Can នាំចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត O Chhuc ដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃការគោរពបូជាដល់បុព្វការីជន។ នៅឃុំ Hoa Loi ស្រុក Chau Thanh ប្រជាជនខ្មែរបានវេចនំអន្សោម ដែលជាមុខម្ហូបប្រពៃណីសម្រាប់បូជាដូនតា និងផ្តល់ជាអំណោយដល់ភ្ញៀវដែលមកធ្វើបុណ្យសែនដូនតាជាមួយក្រុមគ្រួសារ។ នៅស្រុក Cau Ngang ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ពុទ្ធសាសនិកមកពីវត្ត Thlot  ឃុំ Hiep Hoa បានប្រមូលផ្តុំគ្នានៅវត្ត ដើម្បីប្រារព្ធពិធីបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ៕

បកប្រែដោយ Duy Hoan