ឆ្នាំនេះ វៀតណាមបានចូលរួមពិធីដោយមានការសម្តែងពិសេសៗជាច្រើនដូចជា ការបង្ហាញម៉ូដអាវផាយ ការសម្តែងសិល្បៈ និងរបាំគោះអង្រែ។ល។

leftcenterrightdel
ការសម្តែងពិសេសរបស់សហគមន៍អាណិកជនវៀតណាមក្នុងពិធី (រូបថត៖ vovworld.vn)

ក្នុងពិធីបុណ្យនេះ មុខម្ហូបប្រពៃណីរបស់វៀតណាម និងប្រទេសផ្សេងៗត្រូវបានបង្ហាញនៅស្ដង់ម្ហូបអាហារជាច្រើន ហើយទទួលបានការកោតសរសើរខ្ពស់ពីភ្ញៀវអន្តរជាតិ។ ពិធីបុណ្យនេះក៏ជាឱកាសសម្រាប់សហគមន៍អាណិកជនវៀតណាមនៅសាធារណរដ្ឋឆែក ផ្សព្វផ្សាយវប្បធម៌វៀតណាមដល់សហគមន៍ជនជាតិដទៃទៀត ជួយមិត្តអន្តរជាតិយល់កាន់តែច្បាស់អំពីទឹកដី មនុស្ស និងវប្បធម៌វៀតណាម៕

បកប្រែដោយ Thuy Anh