ពិព័រណ៍បានតាំងបង្ហាញរូបថតជាង ១០០ សន្លឹក ដែលត្រូវបានជ្រើសរើសពីប្រភពរូបថតរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងទីភ្នាក់ងារសារព័ត៌មាន Pathet ឡាវ។

leftcenterrightdel
ប្រតិភូទស្សនាការតាំងពិព័រណ៍

រូបថតទាំងនេះបង្ហាញយ៉ាងច្បាស់ និងជាក់ស្តែងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ដែលប្រកៀកស្មាជាមួយគ្នាជានិច្ច ក្នុងការតស៊ូ ដណ្តើមបានឯករាជ្យជាតិ ក៏ដូចជាក្នុងការកសាង ការពារ និងអភិវឌ្ឍប្រទេសសព្វថ្ងៃនេះ។ ពិព័រណ៍នេះក៏ឆ្លុះបញ្ចាំងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាម និងទីភ្នាក់ងារសារព័ត៌មាន Pathet ឡាវ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ពិព័រណ៍នេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៩ ខែកញ្ញា៕

បកប្រែដោយ Huyen Trang