កម្មវិធីប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៣០ និងទី៣១ ខែកក្កដា នៅទីក្រុង Hoa Binh ក្រោមប្រធានបទ “កុមារវៀតណាមមានមោទនភាពនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ”។

leftcenterrightdel
រូបថតឧទាហរណ៍ (thethaovanhoa.vn)

ចូលរួមក្នុងកម្មវិធីនេះមានតំណាងកុមារជាង ២០០ នាក់មកពីខេត្ត ក្រុងនៅតំបន់ភាគខាងជើង ដែលតំណាងឱ្យកុមារនៃបណ្ដាជនជាតិរាប់ម៉ឺននាក់នៅក្នុងតំបន់។ នៅក្នុងកម្មវិធីនេះ កុមារមកពីក្រុមជនជាតិផ្សេងៗគ្នាមានឱកាសចូលរួមជំនួបប្រាស្រ័យ និងស្វែងយល់ពីលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកនៃតំបន់នីមួយៗ តាមរយៈការសម្តែងសិល្បៈនៃជនជាតិភាគតិច ល្បែងកំសាន្តប្រជាប្រិយ ម្ហូបអាហារ និងការតាំងពិពណ៌គំនូររបស់កុមារដោយប្រធានបទ “មោទនភាពចំពោះកុមារនៃបណ្ដាជនជាតិនៅវៀតណាម”។ កម្មវិធីនេះក៏ជាឱកាសដើម្បីលើកសរសើរដល់កុមារដែលមានស្នាដៃឆ្នើម បង្កលក្ខខណ្ឌឱ្យប្អូនៗ បន្តខិតខំប្រឹងប្រែងក្នុងការសិក្សា ហាត់ពត់លត់ដំ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូលផងដែរ៕

តាម vovworld.vn