កម្មវិធីនេះមានការចូលរួមពីមនុស្សជិត ៣ ពាន់នាក់ ដែលជាគ្រូបង្វឹក និងកីឡាករនៃក្លឹប Yoga និងអ្នកដែលស្រលាញ់ និងហាត់ Yoga នៅខេត្ត Quang Ninh ទីក្រុង Hai Phong និងទីក្រុងហាណូយ។

leftcenterrightdel
ការសម្តែង Yoga  ជាមូលដ្ឋាន (រូបថត៖ vnanet.vn)

ទិវាអន្តរជាតិ Yoga លើកទី ៨ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ "Yoga ដើម្បីមនុស្សជាតិ" ក្នុងគោលបំណងលើកកម្ពស់ស្មារតីដើម្បីសហគមន៍របស់មនុស្សជាតិ ឆ្ពោះទៅរករបៀបរស់នៅប្រកបដោយនិរន្តរភាព ស្របតាមភពផែនដីបៃតងក្នុងបរិបទពិភពលោកបានបើកដំណើរការឡើងវិញ បន្ទាប់ពីផ្អាកបណ្ដោះអាសន្ន ដោយសារជំងឺរាតត្បាត Covid-19។ នេះជាព្រឹត្តិការណ៍មានអត្ថន័យជាក់ស្តែងឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌា(១៩៧២-២០២២); ផ្សព្វផ្សាយសម្រស់ទឹកដី វប្បធម៌ និងបេតិកភណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រ Ha Long នៃខេត្ត Quang Ninh និយាយដោយឡែក និងវៀតណាមនិយាយរួមទៅកាន់មិត្តភ័ក្តិអន្តរជាតិ។ល៕

បកប្រែដោយ Huyen Trang