leftcenterrightdel
បើកមហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២២ (រូបថត៖ nhandan.vn)

ពិធីបើកមហោស្រពនេះត្រូវបានប្រារព្ធឡើងក្នុងទ្រង់ទ្រាយធំដោយមានការចូលរួមពីតារាចម្រៀងជាច្រើននៅទូទាំងប្រទេស និងកុមារា កុមារីមកពីខេត្ត Khanh Hoa ។

យោងតាមប្រធានមន្ទីរទេសចរណ៍ Khanh Hoa លោកស្រី Nguyen Thi Le Thanh  បានឲ្យដឹងថា នេះជាព្រឹត្តិការណ៍សំខាន់ក្នុងរដូវទេសចរណ៍ឆ្នាំនេះរបស់ខេត្ដ Khanh Hoa។  មហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២២ បានធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែមិថុនា ដោយមានសកម្មភាពជាច្រើន ដូចជាការសំដែងសិល្បៈ បុណ្យកាហ្វេ បុណ្យស្រាបៀរ របាំប្រជាប្រិយ និងតាំងពិព័រណ៍រូបថត ក្រោមប្រធានបទ "ទេសចរណ៍និងបេតិកភណ្ឌវប្បធម៌ Khanh Hoa" ការសម្តែងសិល្បៈ Caravan ការបង្ហាញម៉ូដ កម្មវិធីចំរៀង និងសិក្ខាសាលាស្តីពីទេសចរណ៍ផងដែរ...៕

បកប្រែដោយ Pham Diep