“NINGYO” ជាភាសាជប៉ុនមានន័យថា “រូបរាងមនុស្ស”។ ដោយមានតុក្កតាប្រពៃណីចំនួន ៦៧ ម៉ូ ពិព័រណ៌បានបង្ហាញពីលក្ខណៈវប្បធម៌តុក្កតា ដែលជប៉ុនបាន និងកំពុងរក្សានិងអភិវឌ្ឍនៅក្នុងប្រវត្តិសាស្រ្តនៃវប្បធម៌របស់ខ្លួន។
ការតាំងពិព័រណ៌នេះគឺជាឱកាសមួយសម្រាប់ទស្សនិកជនរដ្ឋធានីហាណូយ ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ស្វែងយល់អំពីវប្បធម៌តុក្កតារបស់ប្រទេសជប៉ុន ភាពសម្បូរបែបនិងភាពប៉ិនប្រសប់ក្នុងការធ្វើតុក្កតា ក៏ដូចជាសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះតុក្កតា ដែលជាលក្ខណៈវប្បធម៌ពិសេសមួយរបស់ប្រទេសជប៉ុន។ មកដល់ការតាំងពិព័រណ៌ ទស្សនិកជនក៏មានឱកាសចូលរួមការបត់ក្រដាស Origami ផងដែរ។ ពិព័រណ៌នេះនឹងបើកដល់ថ្ងៃទី ២៦ ខែមិថុនា៕
បកប្រែដោយ Thuy Anh
Type the code from the image