បញ្ឈប់ឡាននៅមុខតូបមួយតាមដងផ្លូវ ភ្ញៀវទេសចរមួយក្រុមមកពីទីក្រុងហាណូយមានក្ដីរំភើបរីករាយដោយមានឱកាសទស្សនានិងថតរូបអនុស្សាវរីយ៍នៅវាលផ្កាបាក់វីត។ កញ្ញា Nguyen Thuy Diem (នៅស្រុក Dong Anh ទីក្រុងហាណូយ) បានឲ្យដឹងថា “យើងខ្ញុំទៅទស្សនាបឹង Ba Be ប៉ុន្ដែនៅពេលធ្វើដំណើរឆ្លងកាត់ទីនេះ យើងបានឃើញវាលផ្កាបាក់វីតយ៉ាងស្អស់ស្អាត ដូច្នេះយើងខ្ញុំទើបមកទស្សនា។ ផ្កាកំពុងរីកស្គុសស្គាយ ដូច្នេះថតរូបស្អាតណាស់”។

leftcenterrightdel
វាលផ្កាបាក់វីតនៅភូមិ Dong Luong ឃុំ Quang Chu (ស្រុក Cho Moi ខេត្ដ Bac Kan)

ជ្រលងផ្កាបាក់វីតនៅភូមិ Dong Luong ទើបបានដាំពីរបីឆ្នាំប៉ុណ្ណោះ។ កាលពីមុន តំបន់នេះភាគច្រើនដាំដំណាំពោតនិងដំណាំដំឡូងមី។ ក្នុងគោលបំណងអភិវឌ្ឍន៍អេកូទេសចរណ៍ ក្រុមហ៊ុនវិនិយោគពាណិជ្ជកម្ម ទេសចរណ៍ Ha Linh បានជួលដីនៅទីនោះ ដើម្បីយកពូជផ្កាបាក់វីតពីខេត្ដ Ha Giang មកដាំដុះនៅទីនេះ។ បន្ទាប់ពីដាំដុះមួយរយៈមក វាលផ្កាបានអភិវឌ្ឍទៅជាតំបន់ទេសចរណ៍របស់ស្រុក Cho Moi។ ជ្រលងផ្កាក៏បង្កើតការងារបន្ថែមសម្រាប់អ្នកតំបន់ផងដែរ។

ដោយល់ឃើញពីអត្ថប្រយោជន៍ពីការដាំផ្កាបាក់វីតដើម្បីបំរើវិស័យទេសចរណ៍ អាស្រ័យហេតុនេះ គ្រួសារជាច្រើនបានដាំផ្កាបាក់វីត។ ផ្កាបាក់វីតនៅភូមិ Dong Luong ស្រស់ស្អាតមិនចាញ់ផ្កានៅតំបន់ខ្ពង់រាបថ្ម Ha Giang ទេ ប៉ុន្ដែតំបន់ទេសចរណ៍នេះមិនសូវមានអ្នកស្គាល់ដោយសារការផ្សព្វផ្សាយមិនស្របនឹងសក្តានុពលនៃតំបន់នេះនៅឡើយ។ លើសពីនេះ ការទៅទស្សនាជ្រលងផ្កាមិនត្រឹមតែថតរូបប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាយ៉ាងច្រើនកុះករ ។

នៅទីនេះក៏ជាតំបន់ដែលជនជាតិ Mong និង Tay ជាច្រើនរស់នៅជាមួយគ្នា ដោយមានទំនៀមទម្លាប់ប្លែកៗ ដូច្នេះហើយតំបន់មូលដ្ឋានត្រូវមានគោលនយោបាយតភ្ជាប់តំបន់ដាំផ្កាជាមួយភូមិរបរ និងសកម្មភាពម្ហូបអាហារ សកម្មភាពវប្បធម៌ប្រជាប្រិយដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនឡើងៗ៕

បកប្រែដោយ Pham Diep