គាត់ជាសិប្បករម្នាក់ក្នុងចំណោមសិប្បករតិចតូចដែលមានចំណង់ចំណូលចិត្ដចំពោះសិល្បៈខ្មែរដ៏ពិសេសអស្ចារ្យនេះ។ ឆ្នាំ​១៩៧០ នៅពេលគាត់ទើបតែមានអាយុ ១៣ ឆ្នាំ លោក  Lam Phen បានក្លាយទៅជាជាងកសាងវត្តយ៉ាងចំណាននិង​សាងសង់លំនៅដ្ឋានឲ្យជនជាតិខ្មែរ។ លុះដល់ឆ្នាំ ១៩៩០ មានគេជាច្រើនដឹងថា គាត់មានថ្វីដៃប៉ិនប្រសប់ ដូច្នេះពួកគេបានស្នើឱ្យគាត់ធ្វើគ្រឿងវប្បធម៌បុរាណ និងជួសជុលវត្ថុបុរាណរបស់ជនជាតិខ្មែរនៅខេត្ត Tra Vinh។

leftcenterrightdel
សិប្បករឆ្នើម  Lam Phen ធ្វើមួក និងមុខយក្ស

នៅសារមន្ទីវប្បធម៌ជនជាតិខ្មែរខេត្ត  Tra Vinh វត្ថុបុរាណរាប់រយមុខត្រូវបានដាក់តាំងបង្ហាញដូចជា៖ ព្រះវិហារវត្តខ្មែរ ផ្ទះខ្ពស់ពីដី សាលាវត្ត  គ្រឿងកសិកម្មបុរាណ ឧបករណ៍នេសាទ ឧបករណ៍តន្ដ្រី មួកគ្រប់ប្រភេទ វត្ថុអនុស្សាវរីយ៍ខ្មែរ... ដែលស្ទើតែទាំងអស់ផលិត ឬ ជួសជុលដោយសិប្បករឆ្នើម Lam Phen។ គាត់មានថ្វីដៃប៉ិនប្រសប់ មានបទពិសោធន៍ និងមានចំណេះដឹងយ៉ាងជ្រៅជ្រះ ឧបករណ៍ដែលគាត់ធ្វើ ឬ ជួសជុលឡើងវិញដូចដើមអញ្ចឹង។

ចែករំលែកជាមួយយើងខ្ញុំ សិប្បករឆ្នើម Lam Phen បានឲ្យដឹងថា ដើម្បីធ្វើមុខយក្ស ពិបាកបំផុតគឺធ្វើឲ្យមាន "ព្រលឹង" ដូចមុខរបស់តួអង្គ វាតម្រូវឱ្យសិល្បករយល់ច្បាស់ពីចរិតលក្ខណៈរបស់តួអង្គទើបធ្វើបាន។ ដូច្នេះ សិប្បករត្រូវមានចំណេះដឹងយ៉ាងស៊ីជម្រៅអំពីវប្បធម៌ជាតិខ្មែរទើបបង្ហាញពីស្មារតីរបស់តួអង្គ។

ដោយមានការខិតខំប្រឹងប្រែងនិងចំណង់ចំណូលចិត្ដចំពោះសិល្បៈខ្មែរ រួមចំណែកថែរក្សា អភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិខ្មែរ លោក  Lam Phen មានកិត្តិយសទទួលបានកិត្ដិនាមជាសិប្បករឆ្នើមឆ្នាំ ២០១៨៕

បកប្រែដោយ Pham Diep