តាង​នាមថ្នាក់ដឹកនាំនៃគណៈសាសនារបស់រដ្ឋាភិបាល លោក Nguyen Tien Trong បានសួរសុខទុក្ខ និងលើកទឹកចិត្តថ្នាក់ដឹកនាំគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមនៃទីក្រុងហូជីមិញ និងចែករំលែកការលំបាក និងការបាត់បង់របស់សមាគមព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញ ដោយសារការរីករាលដាលនៃជំងឺរាតត្បាត​កូវីដ ១៩ ហើយសន្យាថានឹងរួបរួមជាមួយថ្នាក់ដឹកនាំ ព្រះសង្ឃ ពុទ្ធបរិស័ទ នៃទីក្រុងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

leftcenterrightdel
គណៈប្រតិភូនៃគណៈសាសនារបស់រដ្ឋាភិបាលថតរូប​ជា​មួយ​គណៈអភិបាលសមាគមព្រះពុទ្ធសាសនា​វៀត​ណាម​នៃ​ទីក្រុងហូជីមិញ

ថ្នាក់ដឹកនាំគណៈសាសនារបស់រដ្ឋាភិបាលបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះ​គណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមនៃទីក្រុងហូជីមិញ ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែល​បាន​ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រួមចំណែក និងជួយគាំទ្រដល់កម្លាំងនៅ​ជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ក្នុងពេលជាមួយគ្នានេះដែរ  ថ្នាក់ដឹកនាំគណៈសាសនារបស់រដ្ឋាភិបាលបានសម្តែងនូវ​បំណងចង់ឲ្យថ្នាក់ដឹកនាំគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមនៃទីក្រុងហូជីមិញ ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត បន្តចូលរួមចំណែក​ក្នុងការងារសប្បុរសធម៌ និង​ជួយគាំទ្រដល់​ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។

មានថេរដីកានៅក្នុងជំនួបនេះ ព្រះតេជគុណ Thich Thien Duc អនុប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមនៃទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការរួមដំណើរពីគណៈសាសនារបស់រដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃទីក្រុងចំពោះសមាគមព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញ ព្រះសង្ឃ និងពុទ្ធបរិស័ទ នៃទីក្រុងហូជីមិញ ក្នុងកំឡុងពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានភាពស្មុគស្មាញនៅក្នុងតំបន់។ នាពេលកន្លងមក ព្រះសង្ឃ ពុទ្ធបរិស័ទ នៃទីក្រុងហូជីមិញ បានគោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺដែលបានកំណត់ដោយរដ្ឋ និងទីក្រុង។ ក្នុងពេលជាមួយគ្នានេះ ក៏ចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសប្បុរសធម៌ ជួយដល់ជនក្រីក្រ និងប្រជាជនដែលជួបការលំបាកដោយសារការរីករាលដាលនៃជំងឺរាតត្បាត និងជួយគាំទ្រដល់កម្លាំងនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត៕

បកប្រែដោយ Duy Hoan