leftcenterrightdel
លោក Dinh Toan Thang និង លោក Jean-Luc Boch កាត់ខ្សែបូបើកព្រឹត្តិការណ៍ Festival វៀតណាម (រូបថត៖ vnanet.vn)

ថ្លែងក្នុងពិធី លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំបារាំងសង្កត់ធ្ងន់ថា ការដែលវៀតណាមត្រូវបានជ្រើសរើសជាភ្ញៀវកិត្តិយសតែមួយគត់នៅពិធីបុណ្យរដូវក្ដៅឆ្នាំ ២០២១ របស់ទីរួមស្រុកនេះ បានបង្ហាញមនោសញ្ចេតនាដែលប្រទេសបារាំងផ្ដល់ជូនវៀតណាម ក៏ដូចជាកិត្តិយស និងមោទនភាពសម្រាប់វៀតណាម ហើយបង្ហាញទំនាក់ទំនងសហប្រតិបត្តិការជាប្រពៃណីវៀតណាម-បារាំង ចូលរួមចំណែកជម្រុញឲ្យស៊ីជ្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដែលចុះហត្ថលេខាកាលពីឆ្នាំ ២០១៣។

ក្នុងឱកាសនេះ អភិបាលទីរួមស្រុក លោក Jean-Luc Boch បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះលក្ខណៈវប្បធម៌របស់វៀតណាម និងរំពឹងថា នឹងមានឱកាសសហប្រតិបត្តិការជាមួយតំបន់របស់វៀតណាម ជាពិសេសលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍៕

បកប្រែដោយ Thanh Cong