“គេហទំព័រមាសទេសចរណ៍វៀតណាម” ត្រូវបានកសាងដើម្បីឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសផ្តល់សេវាកម្ម និងភ្ញៀវទេសចរ។

leftcenterrightdel
គេហទំព័រមាសទេសចរណ៍វៀតណាម (រូបថត៖ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម)

ទន្ទឹមនឹងនោះ “គេហទំព័រមាសទេសចរណ៍វៀតណាម” ក៏ត្រូវបានតភ្ជាប់ជាមួយកម្មវិធីឌីជីថលផ្សេងៗក្នុងប្រព័ន្ធទេសចរណ៍វៃឆ្លាតរបស់អគ្គនាយកដ្ឋានទេសចរណ៍ ដូចជាប្រព័ន្ធចុះឈ្មោះ និងវាយតម្លៃសុវត្ថិភាពចំពោះជំងឺ Covid-19 តាមកំណត់របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម កម្មវិធីទៅទេសចរណ៍វៀតណាមដោយសុវត្ថិភាពដែលជាកម្មវិធីសំខាន់របស់ផ្នែកទេសចរណ៍វៀតណាមក្នុងស្ថានភាពថ្មី ។ល។

នេះគឺជាសកម្មភាពរបស់អគ្គនាយកដ្ឋានទេសចរណ៍ដើម្បីជម្រុញការផ្លាស់ប្ដូរឌីជីថលលើវិស័យទេសចរណ៍នៅវៀតណាម។ គេហទំព័រនេះនឹងទទួលបានការយកចិត្តទុកដាក់ពីសហគ្រាសទេសចរណ៍ទាំងឡាយ៕

បកប្រែដោយ Thuy Anh