leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកកម្មវិធី "តាមតំបន់កេរ្តិ៍ដំណែល Viet Bac" (រូបថត៖ vov.vn)

ថ្លែងនៅពិធីបើក អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Doan Van Viet បានសង្កត់ធ្ងន់ថា កម្មវិធី “តាមតំបន់កេរ្តិ៍ដំណែល Viet Bac” លើកទី១២ គឺជាឱកាសដើម្បីឲ្យខេត្ត Thai Nguyen និងខេត្តផ្សេងៗទៀតក្នុងតំបន់ Viet Bac ស្ដារផ្នែកទេសចរណ៍ឡើងវិញ បន្ទាប់ពីដំណាក់កាលដែលរងផលប៉ះពាល់ដោយសារជម្ងឺ កូវីដ ១៩ ព្រមទាំងជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុភាព ឧត្តមភាពនៃផ្នែកទេសចរណ៍ និងផលិតផលទេសចរណ៍ដ៏វិសេសវិសាល ទៅកាន់វិនិយោគិននិងភ្ញៀវទេសចរផងដែរ។ លោកអនុរដ្ឋមន្រ្តី Doan Van Viet ឲ្យដឹងថែមទៀតថា៖ “បណ្ដាខេត្ត Viet Bac គួរតែអភិវឌ្ឍន៍ផលិតផលទេសចរណ៍ដោយមានលក្ខណៈប្រចាំតំបន់ ដែលបង្កើតឡើងសញ្ញាសម្គាល់ដ៏ពិសេសដោយឡែក បើប្រៀបធៀបនឹងតំបន់ផ្សេងៗ។ ជាពិសេស ត្រូវការធ្វើអាជីវកម្ម ឧទ្ទេសនាមពីខឿនវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិភាគតិចក្នុងតំបន់ Viet Bac ជំរុញយ៉ាងខ្លាំងនូវសកម្មភាពផ្លាស់ប្ដូរឌីជីថលនិងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យទេសចរណ៍ផងដែរ”៕

តាម vovworld.vn