leftcenterrightdel
ការណែនាំដំណើរកម្សាន្តថ្មីៗក្នុងថ្ងៃបុណ្យ

បុណ្យនេះមានស្តង់តាំងបង្ហាញចំនួន ២០០ ដែលចែកជាពីរមណ្ឌល រួមមានមណ្ឌលជំរុញផលិតផលទេសចរណ៍ដែលមានស្តង់ចំនួន ១៥០ ស្តង់ មកពីបណ្ដាក្រុមហ៊ុនទេសចរណ៍។ មណ្ឌលណែនាំវប្បធម៍ម្ហូបអាហារមកពីទីក្រុងហាណូយបានធ្វើឡើងនៅវិមានកុមារ។ នៅទីនេះក៏បានរៀបចំសកម្មភាពសំណេះសំណាលរវាងអ្នកទស្សនាជាមួយសិល្បករនិងអ្នកចុងភៅជួរមុខនៅទីក្រុង​ហាណូយ រួមជាមួយសកម្មភាពជាច្រើនដូចជា ការបង្ហាញកែច្នៃម្ហូបអាហារ និងចូលរួមធ្វើម្ហូបអាហារជាដើម។

បុណ្យនេះក្នុងបំណងជំរុញទេសចរណ៍ក្នុងប្រទេសនិងផ្សព្វផ្សាយរូបភាពទីក្រុងហាណូយ - ជាគោលដៅទេសចរណ៍សុវត្ថិភាពនិងគួរឲ្យទាក់ទាញ៕

បកប្រែដោយ Pham Diep