ពិព័រណ៌បានតាំងបង្ហាញអាវផាយប្រពៃណីរបស់សិល្បករ ដែលបាននិងកំពុងរួមដំណើរជាមួយមជ្ឈមណ្ឌលជួយអភិវឌ្ឍអាវផាយប្រពៃណីវៀតណាមក្នុងការអភិរក្សនិងពង្រីកតម្លៃនៃបេតិកភណ្ឌអាវផាយប្រពៃណី។

leftcenterrightdel
ពិព័រណ៌តាំងបង្ហាញអាវផាយប្រពៃណីនៅទីក្រុងហាណូយ (រូបថត៖ baotintuc.vn)

ទន្ទឹមនឹងការស្វែងយល់អំពីអាវផាយ ភ្ញៀវទេសចរអាចជួបជាមួយអ្នកស្រាវជ្រាវវប្បធម៌ អ្នកដេរ អ្នកត្បាញសូត្រដើម្បីស្វែងយល់របៀបដេរ និងរបៀបស្លៀកអាវផាយ។

លោកស្រី Tran Thi Thuy Lan អនុប្រធានគណៈកម្មការគ្រប់គ្រងផ្លូវបុរាណទីក្រុងហាណូយបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលនៃកម្មវិធី ជារៀងរាល់សប្តាហ៍នឹងមានកិច្ចពិភាក្សារវាងសិល្បករ អ្នកស្រាវជ្រាវ និងសាធារណជនអំពីរបៀបដេរ និងរបៀបស្លៀកអាវផាយប្រពៃណី។ ព្រឹត្តិការណ៍នេះកាន់តែមានអត្ថន័យនៅពេលដែលប្រទេសទាំងមូលកំពុងស្វាគមន៍មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស និងពិធីបុណ្យចូលឆ្នាំថ្មី។ អាវផាយនឹងជាជម្រើសសមស្របបំផុតសម្រាប់នារីដើម្បីចូលរួមសកម្មភាពទាំងនេះ៕

បកប្រែដោយ Thuy Anh