leftcenterrightdel
រូបថតឧទាហរណ៍ (hanoimoi.com.vn)

ពានរង្វាន់ World Travel Awards ត្រូវបានគេចាត់ទុកថា ជាពានរង្វាន់អូស្ការនៃវិស័យទេសចរណ៍ ដែលជ្រើសរើសដោយអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍ និងសាធារណជនអន្តរជាតិ។ ការដែលវៀតណាមទទួលបានពានរង្វាន់នេះ បានបញ្ជាក់ពីការទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិចំពោះធនធានធម្មជាតិ ក៏ដូចជាធនធានវប្បធម៌របស់វៀតណាម។ ទន្ទឹមនឹងនេះវាក៏ជាសក្ខីកម្មបញ្ជាក់អំពីសមិទ្ធិផលរបស់វៀតណាម ក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភ័ណ្ឌជាតិ។ នេះជាឱកាសល្អមួយដើម្បីបន្តបញ្ជាក់ពីម៉ាកយីហោគោលដៅជាតិ លើកស្ទួយកិត្យានុភាពទេសចរណ៍វៀតណាម ព្រមទាំងផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសក្តានុពល និងបៀបខ្លាំងនៃទេសចរណ៍វៀតណាម ទៅកាន់ពិភពលោក៕

បកប្រែដោយ Huyen Trang