leftcenterrightdel
ពិធីបើកមហោស្រពផ្កាបាក់វីត (Buckwheat) លើកទី ៦ នៅទីក្រុង Ha Giang (រូបថត៖ baoquocte.vn)

អញ្ជើញថ្លែងនៅក្នុងពិធីបើក អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានឲ្យដឹងថា ដោយមានកិច្ចខិតខំប្រឹងប្រែងជំនះលើរាល់កាលៈទេសៈ ខេត្ត Ha Giang បានសាមគ្គីគ្នា ប្រែក្លាយការលំបាកឲ្យទៅជាប្រៀបខ្លាំង ដើម្បីអភិវឌ្ឍ និងបើកចេញទិសដៅថ្មី នៅពេលជ្រើសរើសវិស័យទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកអនុប្រធានរដ្ឋសភាមានក្ដីសង្ឈឹមថា ខេត្តបន្តប្រើប្រាស់សក្តានុពលនិងប្រៀបខ្លាំង ប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្តោតលើការអភិវឌ្ឍទេសចរណ៍ដ៏សម្បូរបែប ហើយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ខេត្ត Ha Giang ក៏ដូចជាប្តេជ្ញាចិត្តកសាងឧទ្យានភូគព្ភសាស្ត្រសកលរបស់យូណេស្កូ ខ្ពង់រាបថ្ម Dong Van ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ជាតិ៕

តាម vovworld