ឧទ្យានភូគម្ភាសាស្ត្រ Dak Nong គឺជាសមាជិកថ្មីបំផុតនៃប្រព័ន្ធឧទ្យានភូគម្គសាស្ត្រសកលលោក និងជាឧទ្យានភូគម្ភសាស្ត្រទីបី ដែលទទួលបានកិត្តិនាមនេះ ពីអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO)។

leftcenterrightdel
លោក Michael Croft តំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមប្រគល់កិត្តិនាមឧទ្យានភូគម្ភសាស្ត្រសកលលោកជូនចំពោះថ្នាក់ដឹកនាំខេត្ត Dak Nong

សូមគូសបញ្ជាក់ថា ឧទ្យាភូគម្ភសាស្ត្រ Dak Nong មានផ្ទៃដីជាង ៤.៧០០ គីឡូម៉ែត្រក្រឡា។ យោងតាមអ្នកវិទ្យាសាស្ត្រទាំងក្នុងនិងក្រៅប្រទេសបានអោយដឹងថា ប្រព័ន្ធឧទ្យានភគម្ភសាស្ត្រទាំងស្រុងនៅ Dak Nong មានបេតិកភណ្ឌប្រមាណចំនួន ៦៥ កន្លែង រួមមានប្រព័ន្ធរូងភ្នំ ប្រព័ន្ធមាត់ភ្នំភ្លើង និងទឹកជ្រោះ។ ទីនេះមានប្រព័ន្ធល្អាងភ្នំភ្លើងធំជាងគេនៅអាស៊ីអាគ្នេយ៍ ដោយមានរូងភ្នំចំនួន ៥០ ដែលមានប្រវែងសរុបជាង ១០.០០០ ម៉ែត្រ។ លោក Michael Croft តំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមបានអះអាងថា ឧទ្យានភូគម្ភសាស្ត្រ Dak Nong មានមូលដ្ឋានគ្រឹះដ៏អស្ចារ្យប្រកបដោយសម្រស់ធម្មជាតិ និងវប្បធម៌ពិសេសរបស់ជនជាតិដើម។ កត្តាទាំងពីរនេះ ចាំបាច់ត្រូវថែរក្សា ការពារ និងគួរតែមានវិធីសាស្រ្តរួមបញ្ចូលទាំងការអភិរក្សបេតិកភណ្ឌ និងជម្រុញទេសចរណ៍ផង៕

តាម vovworld.vn