leftcenterrightdel
សិក្ខាសាលា ក្រោមប្រធានបទ  “ យថាទស្សន៍សម្រាប់វិស័យទេសចរណ៍វៀតណាម- ឥណ្ឌា (រូបថត៖ vovworld.vn)

សិក្ខាសាលានេះមានការចូលរួមពីលោក Pham Sanh Chau ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌា និងតំណាងអាជីវកម្មទេសចរណ៍និងសណ្ឋាគាចំនួនជាង ២០០ ។

ប្រតិភូទាំងឡាយបានឲ្យដឹងថា ទោះបីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងវៀតណាមនិងឥណ្ឌាត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារការរីករាលដាលនៃ COVID-១៩ ក៏ដោយប៉ុន្ដែនេះក៏ជាឱកាសសម្រាប់អាជីវកម្មនិងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរស្វែងរកឱកាសធ្វើអាជីវកម្មថ្មី និងបង្កើតផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត។

ដោយសង្កត់ធ្ងន់លើឱកាសសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្រោយពីទប់ស្កាត់បានរាតត្បាតនោះ គឺបញ្ហាព្រំដែននិងជើងហោះហើរត្រង់រវាងប្រទេសទាំងពីរត្រូវបានស្តារឡើងវិញ ប្រតិភូទាំងឡាយបានលើកឡើងថា ភាគីទាំងពីរគួរតែដាក់ចេញគោលនយោបាយសមស្របសម្រាប់ការផ្អាកជាបណ្ដោះអាសន្ន លុបចោលជើងហោះហើរ និងសងប្រាក់ឲ្យភ្ញៀវទេសចរវិញជាដើម។

ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារនិងក្រុមហ៊ុនសេវាកម្មទេសចរណ៍ចាំបាច់ត្រូវមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាក់លាក់ ហើយចែករំលែកព័ត៌មាននិងទិន្នន័យទីផ្សារដើម្បីជំនះការលំបាកនិងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ ជាពិសេសការត្រៀមរៀបចំ Tour ទេសចរណ៍មានសុវត្ថិភាពក្រោយពីគ្រប់គ្រងបានរោគរាតត្បាត៕

បកប្រែដោយ Pham Diep