leftcenterrightdel
អភិបាលក្រុង Augsburg លោកស្រី Martina Wild ចាប់អារម្មណ៍ចំពោះ​ម្ហូបអាហាររបស់វៀត​ណាម (រូបថត៖ vnanet.vn)

នៅក្នុងមហោស្រពនេះ បណ្តាប្រទេសចូលរួមតាំងបង្ហាញផលិតផលអំពីវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារនៅតាមផ្លូវថ្មើរជើងក្នុងទីក្រុង។ ស្តង់ទំនិញរបស់វៀតណាមត្រូវបានតុបតែងយ៉ាងស្អាត និងទាក់ទាញចំណាប់អារម្មណ៍ពី​អ្នកទស្សនាជាច្រើនកុះករ។ ក្រៅពីការបង្ហាញនូវផលិតផលវប្បធម៌ដូចជាមួកដួន និង​រូបភាពដែល​បង្ហាញ​អំពីទឹកដី និងមនុស្សវៀតណាមនោះ ទស្សនាវដ្តីក៏ណែនាំដល់មិត្តភក្តិអន្តរជាតិនូវមុខម្ហូបប្រពៃណីវៀតណាមដូចជាណែមចៀនជាដើម។

តំណាងទីក្រុង Augsburg ចាប់អារម្មណ៍យ៉ាងខ្លាំង និងសម្តែងក្តីស្រឡាញ់ចំពោះទឹកដី និងមនុស្សវៀតណាម។ ជាពិសេសទស្សនិកជនម្នាក់ៗមកទស្សនាស្តង់របស់វៀតណាមត្រូវបានទទួលម៉ាស់មួយសន្លឹកដែលមានរូបភាពផែនទីកោះ Hoang Sa និង Truong Sa របស់វៀតណាម រួមចំណែកបញ្ជាក់ជាមួយមិត្តភក្តិអន្តរជាតិអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះកោះ​ទាំង​ពីរនេះ៕

បកប្រែដោយ Pham Diep