ថ្លែងក្នុងពិធីបើក លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសង្កត់ធ្ងន់ថា សប្តាហ៍ភាពយន្តអាស៊ាននៅវៀតណាម សំដៅផ្សព្វផ្សាយអំពីវប្បធម៌ ជីវភាពរស់នៅ និងប្រជាជននៃបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ រួមចំណែកក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងការអភិវឌ្ឍទេសចរណ៍។ល។

leftcenterrightdel
លោកអនុរដ្ឋមន្រ្តី Ta Quang Dong ជូនផ្កាចំពោះឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតនានាដែលមានខ្សែភាពយន្តចូលរួមក្នុងសប្តាហ៍ភាពយន្តអាស៊ាននៅប្រទេសវៀតណាម

យោងតាមលោកអនុរដ្ឋមន្ត្រី Ta Quang Dong ទោះបីជំងឺ Covid-19 នៅតែរីករាលដាលយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែបណ្តាប្រទេសសមាជិកអាស៊ាន នៅខិតខំបញ្ជូនខ្សែភាពយន្តដើម្បីចូលរួមព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់នេះ ដែលរៀបចំឡើងដោយប្រទេសវៀតណាម។ ស្នាដៃភាពយន្តថ្មីៗរបស់បណ្តាប្រទេសអាស៊ាន នឹងធ្វើឲ្យប្រជាជនអាស៊ាន និងមិត្តភក្តិអន្តរជាតិ កាន់តែយល់ដឹងអត្តសញ្ញាណអាស៊ានថែមទៀត។

សប្តាហ៍ភាពយន្តអាស៊ាន មានការចូលរួមពីបណ្តាប្រទេស៖ ប៊្រុយណេ ឥណ្ឌូនេស៊ី កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម៕

បកប្រែដោយ Huyen Trang