នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងឱកាសរំលឹករួបលើកទី៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០-២០២០) ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ទាប់ពីរងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា (រូបថត៖ bnews.vn)

ក្នុងឱកាសនេះដែរ ស្ថាប័ន និងសហគ្រាសទេសចរណ៍នៃប្រទេសទាំងពីរបានបង្ហាញពីសក្តានុពលដ៏សំបូរបែបរបស់ប្រទេសខ្លួន និងលើកឡើងនូវវិធានការបង្កើតកញ្ចប់ទេសចរណ៍ដើម្បីទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរនៃប្រទេសទាំងពីរ។

លោក Frantisek Reismuller តំណាងអគ្គនាយកដ្ឋានទេសចរណ៍ឆែក និងទទួលបន្ទុកការអភិវឌ្ឍទេសចរណ៍ជាមួយដៃគូបរទេសរបស់សាធារណរដ្ឋឆែករំពឹងថា ផ្នែកទេសចរណ៍នឹងមានសកម្មភាពឡើងវិញ ហើយវៀតណាមក៏ស្ថិតក្នុងផែនការផ្សព្វផ្សាយទេសចរណ៍របស់ប្រទេសឆែក។ យោងតាមលោក Frantisek Reismuller បានឲ្យដឹងថា ប្រទេសទាំងពីរនឹងមានឱកាសសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាច្រើននៅពេលខាងមុខ៕

បកប្រែដោយ Thuy Anh