leftcenterrightdel
មហោស្រពអាវផាយនៅទីក្រុងបុរាណ Hoi An គួរឱ្យចាប់អារម្មណ៍ (រូបថត៖ baochinhphu.vn)

 

ពិធីនេះមានការចូលរួមពីតារាបង្ហាញម៉ូត និងតារាសំដែងជាង ២០០ នាក់បានបង្ហាញម៉ូតរបស់អ្នករចនាម៉ូតល្បីឈ្មោះ ១៨ នាក់ក្នុងប្រទេសនិងមានទស្សនិកជនជាង ៣០០០ នាក់។

ដោយអត្ថន័យ “វប្បធម៌ជាព្រលឹងនៃប្រជាជាតិ” មហោស្រពនេះក្នុងគោលបំណងអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ប្រទេសជាតិ តាមរយៈនោះឧទ្ទេសនាមជូនអ្នកទេសចរជាតិនិងអន្ដរជាតិអំពីលក្ខណៈវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ និងកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រដែលផ្សាភ្ជាប់ជាមួយជ័យជំនះរបស់កងទ័ពនិងប្រជាជនក្នុងការកសាងនិងការពារប្រទេសជាតិ។

នៅក្នុងមហោស្រពនេះតារាសម្តែងនិងតារាបង្ហាញម៉ូតបានរំលឹកឡើងវិញនូវស្មារតីអង់អាចក្លាហាននិងរឹងប៉ឹង និងការមិន​រុញថយចំពោះសត្រូវនិងការលំបាកណាមួយឡើយ ប៉ុន្តែនៅតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិផងដែរ៕

បកប្រែដោយ Pham Diep