បំផុសកម្មវិធីជំរុញទេសចរណ៍ក្នុងស្រុកឆ្នាំ២០២០
កប.អនឡាញ - នៅថ្ងៃទី ១៦ ខែឧសភា ពិធីបំផុសកម្មវិធីជំរុញទេសចរណ៍ក្នុងស្រុកឆ្នាំ ២០២០ ត្រូវបានធ្វើឡើងនៅទីក្រុង Can Tho ប្រទេសវៀតណាម ដែលរៀបចំឡើងដោយសមាគមទេសចរណ៍វៀតណាមដើម្បីស្តារឡើងវិញនូវសកម្មភាពទេសចរណ៍ក្នុងស្រុក ក៏ដូចការស្ដារឡើងវិញនូវសកម្មភាពទេសចរណ៍អន្តរជាតិនៅពេលដែលរដ្ឋាភិបាលអនុញ្ញាតឲ្យដំណើរការឡើងវិញផងដែរ។
    |
 |
ប្រតិភូចូលរួមពិធីបំផុសកម្មវិធីជំរុញទេសចរណ៍ក្នុងស្រុកឆ្នាំ ២០២០ |
កម្មវិធីបានអំពាវនាវឱ្យក្រុមហ៊ុនទេសចរណ៍បង្កើតផលិតផលថ្មី និងសេវាកម្ម ដើម្បីបម្រើដល់ភ្ញៀវទេសចរ ដែលក្នុងនោះធានាសុវត្ថិភាពសម្រាប់អ្នកទេសចរ បញ្ចុះតំលៃតែមិនបន្ថយគុណភាពនិងសេវាកម្មទេ ហើយរក្សាតំលៃតែបង្កើនសេវាកម្មសំរាប់អ្នកទេសចរ។
នៅក្នុងពិធីនេះក្រុមហ៊ុនទេសចរណ៍ជាង ១៥០ របស់វៀតណាម បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការស្តារឡើងវិញនូវសកម្មភាពទេសចរណ៍ ជាពិសេសគឺទេសចរណ៍ក្នុងស្រុក ហើយនិងធ្វើឲ្យវិស័យទេសចរណ៍ប្រែក្លាយទៅជាវិស័យសេដ្ឋកិច្ចសំខាន់បំផុតរបស់ប្រទេសជាតិ៕
បកប្រែដោយ Pham Diep