តាមនោះ ខេត្ត Quang Ninh គ្រោងនឹងអនុម័តលើគោលនយោបាយមួយចំនួនសំដៅជំរុញវិស័យទេសចរណ៍ដូចជា លក់សំបុត្រឥតគិតថ្លៃទៅទស្សនាឈូងសមុទ្រ Ha Long និងមណ្ឌលកេរ្តិ៍ដំណែល Yen Tu សារមន្ទីរ Quang Ninh ដល់ដំណាច់ខែឧសភានិងមិថុនា។

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

លោក Tran Van Hong អនុប្រធានសមាគមន៍នាវាទេសចរណ៍ Ha Long បានឲ្យដឹងថា៖ “ដើម្បីត្រៀមរៀបចំឲ្យកម្មវិធីស្វាគមន៍រដូវក្ដៅទេសចរណ៍ Ha Long ឆ្នាំ២០២០ និងសកម្មភាពជំរុញទេសចរណ៍ យើងខ្ញុំនឹងបញ្ចុះថ្លៃជួលនាវាទៅទស្សនាឈូងសមុទ្រ ហើយបញ្ចុះ៣០%នៃថ្លៃម្ហូបលើនាវា។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បង្កើនការផ្សព្វផ្សាយរូបភាពឈូងសមុទ្រ Ha Long ដើម្បីទាក់ទាញភ្ញៀវទេសចរនៅក្នុងស្រុកផងដែរ”។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជាង៧០ នឹងត្រូវបានរៀបចំឡើងនៅតាមតំបន់នានាក្នុងខេត្តសំដៅទាក់ទាញភ្ញៀវទេសចរ៕

តាម vovworld.vn