leftcenterrightdel
រូបថតឧទាហរណ៍ (vovworld.vn)

គម្រោងនេះត្រូវបានផ្តល់ជំនួយហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុនតាមរយៈមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន។ ដំណាក់កាលទី ១ នៃគម្រោងដែលមានការចូលរួមពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃដោយបានចាប់ផ្តើមពីឆ្នាំ ២០១៨ ហើយ។ បេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃជាង ១៦០ ត្រូវ​បានតម្កល់ទុក​តាម​ប្រព័ន្ធ​ឌីជីថល និងតម្កល់ទុកតាមទម្រង់៖ រូបថត ការថតសំឡេង វីដេអូ និង 3D។ លេខាធិការដ្ឋានអាស៊ាន និងតំណាងប្រទេសជាសមាជិកក៏បានពិភាក្សាលើការដាក់ចេញទិសដៅ និងអនុសាសន៍សម្រាប់ដំណាក់កាលទី ២ នៃគម្រោងនេះដោយមានការចូលរួមពីប្រទេសវៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ានៅឆ្នាំ ២០២០៕

បកប្រែដោយ Huyen Trang