នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Google បានរចនាតាមបែប Doodle ដើម្បីលើកតម្កើងម្ហូបអាហារដ៏ពេញនិយមនេះរបស់ប្រជាជនវៀតណាម។ ព្រឹត្តិការណ៍នេះក្នុង​បំណងរំលឹកខួបលើកទី៩ នៃការបន្ថែមពាក្យ "Banh mi" ចូល​ទៅក្នុងវចនានុក្រមអង់គ្លេស Oxford  (២៤ មីនា ២០១១) ដែលជាវចនានុក្រមភាសាអង់គ្លេសត្រូវបានរៀបចំដំបូងបង្អស់នៅលើពិភពលោក។

leftcenterrightdel
Google Doodle លើកតម្កើងនំប៉័ងរបស់វៀតណាម (រូបថត៖ dantri.com.vn)

នំប៉័ងរបស់វៀតណាមត្រូវបានទទួលស្គាល់ដោយអ្នកជំនាញការខាងម្ហូបអាហារនិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិ។ នំប៉័ងរបស់វៀតណាមបានស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជី “ម្ហូបអាហារតាមដងផ្លូវឆ្ងាញ់និងទាក់ទាញអារម្មណ៍បំផុតនៅលើពិភពលោកចំនួន១០” របស់កាសែត The Guardian នៃប្រទេសអង់គ្លេស។ រីឯទស្សនាវដ្តី National Geographic បានបោះឆ្នោតនំប៉័ងរបស់វៀតណាមជាម្ហូបអាហារមួយក្នុងចំណោមម្ហូបអាហារតាមដងផ្លូវទាំង១០ ដែលឆ្ងាញ់ជាងគេលើពិភពលោក។ ព្រមទាំងនំប៉័ងរបស់វៀតណាមនៅចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីម្ហូបអាហារតាមដងផ្លូវទាំង១២ នៅឆ្នាំ២០១៣ របស់ទស្សនាវដ្តី Conde’ Nast Traveler នៃប្រទេសអាមេរិក។ល។ នាឆ្នាំ ២០១៨ CNN ក៏បានហៅនំប៉័ងនៅទីក្រុង Hoi An ថា "ស្តេចនៃនំសាំងវិចនៅលើពិភពលោក"៕

បកប្រែដោយ Thuy Anh