leftcenterrightdel
អ្នកទេសចរមកទស្សនានៅខេត្តសៀមរាបកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ( រូបថត៖ vnanet.vn)

 

លោក Thourn Sinan ប្រធាន PATWA ប្រចាំកម្ពុជា បានឲ្យដឹងថា កម្ពុជាបានទទួលរង្វាន់នេះដោយមានគោលដៅទេសចរមានលក្ខណៈបេតិកភណ្ឌ ការរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈបានល្អ ហើយប្រជាជនក្នុងស្រុកមានភាពរួសរាយរាក់ទាក់ជាដើម។ កាសែត Khmer Times បានដកស្រង់សម្តីលោកប្រធាន  Thourn Sinan ឲ្យដឹងថា រង្វាន់នេះនឹងជួយផ្សព្វផ្សាយទឹកដីកម្ពុជាទៅកាន់ពិភពលោក។

អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា រង្វាន់នេះនឹងត្រូវប្រគល់ជូននៅទីក្រុង Berlin ប៉ុន្តែពិធីនេះនឹងត្រូវផ្អាកដោយការរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងផ្ទុះឡើងយ៉ាងស្មុគ្រស្មាញ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា រង្វាន់នេះនឹងជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ លោកក៏បានបញ្ជាក់ថា កម្ពុជានឹងបន្តអភិរក្សបេតិកភណ្ឌជាតិដើម្បីធានាបាននូវឱកាសឈ្នះរង្វាន់នេះនៅឆ្នាំបន្តបន្ទាប់៕

បកប្រែដោយ Pham Diep