ការផ្ទុះឡើងនៃ Covid-19 គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ផ្នែកទេសចរណ៍របស់រដ្ឋធានី។ ប៉ុន្តែ បន្ទាប់ពីគោលដៅទេសចរណ៍នៃទីក្រុងហាណូយសកម្មភាពឡើងវិញ ភ្ញៀវទេសចរមានទំនោកើនឡើងពី ៥០ ដល់៧០% បើធៀបនឹងរយៈពេលមិនទាន់កើតមានជម្ងឺ Covid-19។

leftcenterrightdel
ភ្ញៀវទេសចរទៅទស្សនានៅបឹង Hoan Kiem

ក្នុងសន្និសីទកាសែតរៀបចំដោយគណៈកម្មការឃោសនាអប់រំទីក្រុងហាណូយ លោក Tran Trung Hieu អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថា នៅទីក្រុងហាណូយ ភ្ញៀវទេសចរអាស៊ីស្រូប ៦៥% អឺរ៉ុបស្រូប២៥% និងជនជាតិផ្សេង ១០%។ នាបច្ចុប្បន្ន ទោះជាភ្ញៀវទេសចរចិនបានថយចុះ ប៉ុន្តែភ្ញៀវទេសចរជនជាតិដ៏ទៃកំពុងកើនឡើង (ជប៉ុនកើនឡើង២០០% ឥណ្ឌាកើនឡើង៦៥%)។ល។ មន្ទីរទេសចរណ៍ក្រុងហាណូយបានចាត់ចំណាត់ការធ្វើឲ្យទីផ្សារទេសចរណ៍ស្ដាឡើងវិញ ក្នុងនោះ ភារកិច្ចសំខាន់ជាងគេគឺបន្តប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19។ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានស្នើឲ្យអង្គភាព ស្ថាប័ន និងក្រុមហ៊ុនទេសចរណ៍ធ្វើម្ចាស់ការក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19។ ព្រមទាំង ទីក្រុងហាណូយនឹងមានផែនការពិនិត្យឡើងវិញនូវទីផ្សារទេសចរណ៍សំខាន់ បន្តចូលរួមពិព័រណ៌ផ្សារណាត់ទេសចរណ៍អន្តរជាតិដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អឺរ៉ុប ជប៉ុន  និងអាស៊ីខាងជើងនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong