leftcenterrightdel
អ្នកចម្រៀងជប៉ុនសម្តែងក្នុងរាត្រីបើកកម្មវិធី

 

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Hoi An - ជប៉ុនលើកទី ១៧ ជាមួយនឹងការផ្លាស់ប្តូរនិងសកម្មភាពកម្សាន្តជាច្រើនត្រូវបានរំពឹងទុកថា នឹងនាំមកជូនទស្សនិកជននូវបទពិសោធន៍គួរអោយចាប់អារម្មណ៍ជាច្រើន អំពីវប្បធម៌របស់ជនជាតិទាំងពីរ រួមទាំងពេលប្រជុំផ្សារ Hoi An ទៀតផង។

ការផ្លាស់ប្តូរវប្បធម៌ Hoi An - ជប៉ុនគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់ពីឆ្នាំ ២០០៣ រហូតដល់បច្ចុប្បន្ននេះ។ បន្ទាប់ពីបានរៀបចំ ១៦ លើកមក ព្រឹត្តិការណ៍នេះបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សាធារណជន អង្គការនិងធុរកិច្ចជប៉ុន និងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរនៅក្នុងដួងចិត្តរបស់ប្រជាជននិងភ្ញៀវទេសចរអន្តរជាតិ។  លោក Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានអោយដឹងថា៖ “ការផ្លាស់ប្តូរវប្បធម៌ប្រចាំឆ្នាំបានប្រព្រឹត្តទៅជាបន្តបន្ទាប់អស់រយៈពេល ១៦ ឆ្នាំមកហើយ។ តាមរយៈសកម្មភាពនេះ បានរួមចំណែកពូនជ្រុំអោយចំណងមិត្តភាពដ៏រឹងមាំនិងយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - ជប៉ុននិយាយរួមនិងទីក្រុង Hoi An ជាមួយទីក្រុងនានារបស់ជប៉ុននិយាយដោយឡែកផងដែរ”។ កម្មវិធីផ្លាស់ប្តូរវប្បធម៌ Hoi An - ជប៉ុនឆ្នាំ ២០១៩ បានធ្វើឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១១ ខែសីហាឆ្នាំ ២០១៩៕

តាម vovworld.vn