leftcenterrightdel
សៀវភៅអំពីអត្ថបទរបស់លោកអ៊ំហូជាភាសាអ៊ីតាលី ក្រោមចំណងជើងថា “ហូជីមិញ - ស្នេហាជាតិនិយម និងអន្តរជាតិនិយម” (រូបថត៖ vnanet.vn)

សៀវភៅនេះរួមមានអត្ថបទ និងសុន្ទរកថាចំនួន ៩៨ របស់លោកប្រធានហូជីមិញពីឆ្នាំ១៩១៩ ដល់ឆ្នាំ១៩៦៩។ លោក Andrea Catone ដែលជាអ្នកបកប្រែសៀវភៅមួយនេះ និងជានាយករោងបោះពុម្ភ Marxventuno បានឲ្យដឹងថា អត្ថបទ និងសុន្ទរកថាទាំងអស់របស់លោកប្រធានហូជីមិញក្នុងដំណាក់កាល ១៩១៩-១៩៦៩ នៅក្នុងសៀវភៅ ជាស្នាដៃដ៏លេចធ្លោ ដែលបង្ហាញពីសតិអារម្មណ៍ដ៏ធំធេងរបស់លោកប្រធាន។ សតិអារម្មណ៍លោកប្រធានហូជីមិញបានក្លាយជាការបំផុសគំនិតមួយសម្រាប់ចលនារំដោះជាតិរបស់ប្រទេសក្រោមអាណានិគមនិយម ប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយមនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang