leftcenterrightdel
ពិធីបុណ្យជៈទឹក Songkran (រូបថត៖ Lovepattayathailand)

 

ពិធីបុណ្យជៈទឹក Songkran របស់ប្រទេសថៃត្រូវបានគេស្គាល់ថាជា "សង្គ្រាមដោយកាំភ្លើងទឹកដ៏ធំបំផុតនៅលើពិភពលោក"។ ពិធីបុណ្យឆ្នាំនេះធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា។ មិនត្រឹមតែជះទឹកលើគ្នាដើម្បីជូនពរអោយជួបតែសំណាងល្អប៉ុណ្ណោះទេ តែក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថៃភ្ញៀវទេសចរក៏បានចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីដោយការបាញ់កាំភ្លើងទឹកផងដែរ។

leftcenterrightdel
បុណ្យចូលឆ្នាំថ្មីថា Bunpimay (រូបថត៖ Ali Hotel)

 

ប្រជាជនឡាវហៅបុណ្យចូលឆ្នាំថ្មីថា Bunpimay ។ ពិធីបុណ្យឆ្នាំនេះធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមេសា។ ក្នុងអំឡុងពេលនេះភ្ញៀវដែលអញ្ជើញចូលមកបើកសំណាងផ្ទះត្រូវបានចងខ្សែស្រឡាយពណ៌ក្រហមឬពណ៌បៃតងដើម្បីជូនពរសំណាងល្អនិងសុខភាពល្អ។

leftcenterrightdel
ពិធីបុណ្យជះទឹកនៅប្រទេសឡាវ (រូបថត៖ Ryan We Loving )

 

ពិធីបុណ្យជះទឹកត្រូវបានធ្វើឡើងទូទាំងប្រទេសឡាវប៉ុន្តែរាជធានីហ្លួងប្រាបាងនិងវ៉ាងវីងគឺជាគោលដៅពេញនិយមសម្រាប់អ្នកទេសចរ។ ថ្ងៃទីបីនៃឆ្នាំថ្មីគឺជាពេលវេលាដែលត្រូវបានគេរំពឹងទុកបំផុត។ ប្រជាជននិងភ្ញៀវទេសចរនឹងរួបរួមគ្នាដើម្បីជូនពរគ្នាឲ្យជួបតែសំណាងល្អ ហើយបន្ទាប់មកនឹងជះទឹកលើគ្នាដើម្បីលាងបាប។

leftcenterrightdel
(រូបថត៖ Wiki)

 

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ មេសា។ នៅរាត្រីឆ្លងចូលឆ្នាំថ្មី គេរៀបគ្រឿងសក្ការៈបូជាសំរាប់ទទួលទេវតាថ្មី។ ថ្ងៃទី ២ គេយកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម គេប្រគេនភេសជ្ជៈ ដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និងសំដែងធម្មទេស។

leftcenterrightdel
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (រូបថត៖ Cambodia Hotels)

 

ថ្ងៃទី ៣ ពេលព្រឹកគេនិមន្តព្រះរស់នៅក្នុងផ្ទះដែលយើងហៅថាឪពុកម្ដាយដើម្បីស្រង់ទឹកលាងបាប និង ជាការដឹងគុណផង ពេលថ្ងៃគេទៅស្រង់ព្រះពុទ្ធបដិមាដើម្បីយកទឹកមកលប់លាងមុខដើម្បីជំរះនៅឧបទ្រុបចង្រៃផ្សេងៗ រួចគេនិមន្តភិក្ខុទាំងឡាយសូត្រឆ្លងភ្នំខ្សាច់ ពេលល្ងាចភិក្ខុសង្ឃត្រូវចេញទៅស្រង់ទឹកជូនឧបាសក់នៅតាមភូមិស្រុកវិញដើម្បីជំរះនៅឧបទ្រុបចង្រៃក្នុងឆ្នាំចាស់ ដើម្បីបញ្ជាក់អត្ថន័យថា ការធ្វើអំពើល្អទៅអំពើល្អនិងត្រលប់សងមកវិញ។

leftcenterrightdel
(រូបថត៖ Discoverydmc )

 

ពិធីបុណ្យជះទឹក Thingyan នៃប្រទេសមីយ៉ាន់ម៉ាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសាដែលចាត់ទុកថាជាពេលវេលាដែលក្តៅបំផុតនៃឆ្នាំនេះ។ នេះគឺជាថ្ងៃបុណ្យជាតិដ៏សំខាន់បំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។ តាមប្រពៃណីជារៀងរាល់ថ្ងៃប្រជាជននឹងធ្វើទឹកក្រអូបផ្សេងៗសម្រាប់ដាក់ក្នុងផ្ទះ។

leftcenterrightdel
ពិធីបុណ្យជះទឹក Thingyan (រូបថត៖ Discoverydmc )

 

នៅតាមទីក្រុងធំ ៗ ដូចជានៅទីក្រុងយ៉ាំងហ្គោននិងម៉ាន់ដាឡានប្រជាជនបានរៀបចំធុងទឹកឬក្បាលបាញ់ទឹក ដើម្បីរួមជាមួយអ្នកទេសចរចួលរួមក្នុងពិធីបុណ្យដ៏គួរឱ្យរំភើបបំផុតនៃឆ្នាំ។ ដូចជាប្រទេសនានានៅអាស៊ីអាគ្នេយ៍ជាច្រើនដែរ ប្រជាជនមីយ៉ាន់ម៉ាជឿថាការជះទឹកនៅថ្ងៃដំបូងនៃឆ្នាំនេះនឹងលាងបាបហើយនាំមកនូវផលល្អនៅក្នុងឆ្នាំថ្មី៕

បកប្រែដោយ Duy Hoan