មនុស្សទាំងនេះត្រូវដើរលើចំណត់ផ្លូវឆ្ងាយក្រោមកំដៅថ្ងៃ ដោយគ្មានទីជំរក ឬគ្រឿងបរិក្ខារគ្រប់គ្រាន់។ ប្រភពការទូតអារ៉ាប់បានឲ្យដឹងថា អ្នកធម្មយាត្រាអេហ្ស៊ីបចំនួន៦៥៨ នាក់បានស្លាប់ ដែលក្នុងនោះ មនុស្ស  ៦៣០ នាក់មិនបានចុះឈ្មោះជាផ្លូវការ។

leftcenterrightdel
ជនអ៊ីស្លាមចូលរួមក្នុងពិធីមួយក្នុងអំឡុងពេលធម្មយាត្រា Hajj នៅជ្រលង Mina ប្រទេសអារ៉ាប៊ីសាអូឌីត (រូបថត៖ vnanet.vn)

មុននោះ មន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអូឌីតមួយរូបបានឲ្យដឹងថា អ្នកធ្វើធម្មយាត្រាចំនួន ៥៧៧ នាក់បានស្លាប់នៅថ្ងៃទី ១៥ និង ១៦ ខែមិថុនា នៅពេលដែលអ្នកធ្វើធម្មយាត្រាបានប្រមូលផ្តុំគ្នាជាច្រើនម៉ោងដើម្បីបន់ស្រន់ក្រោមពន្លឺកំដៅថ្ងៃ នៅលើភ្នំ Arafat និងចូលរួមក្នុងពិធីគប់ដុំថ្មនៅ Mina។

អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានប៉ាន់ប្រមាណថា អ្នកធម្មយាត្រាប្រហែល ១.៨ លាននាក់នឹងមកកាន់ទីក្រុង Mecca ដើម្បីចូលរួមក្នុងធម្មយាត្រា Hajj ឆ្នាំ ២០២៤ រួមទាំងមនុស្ស ១.៦ លាននាក់មកពីបរទេស។ ធម្មយាត្រានៅប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើឡើងនៅពេលដែលសីតុណ្ហភាពខ្ពស់បំផុតគឺ ៥១.៨ អង្សាសេ ត្រូវបានកត់ត្រានៅតំបន់ព្រះវិហារធំ ក្នុងទីក្រុង Mecca កាលពីដើមសប្តាហ៍នេះ៕

តាម vovworld.vn