រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik និងសមភាគី លោក Lloyd Austin (អាមេរិក) និង Minoru Kihara (ជប៉ុន) បានយល់ព្រមធ្វើសមយុទ្ធត្រីភាគីមួយដែលមានឈ្មោះថា "Freedom Edge" នៅរដូវក្តៅនេះ ដែលក្នុងនោះ "Freedom" គឺជាពាក្យដំបូងក្នុងនាមសមយុទ្ធទ្វេភាគី “Freedom Shield” រវាងអាមេរិក និងកូរ៉េខាងត្បូង ខណៈដែល “Edge” គឺជាពាក្យចុងក្រោយក្នុងនាមសមយុទ្ធ “Keen Edge” រវាងអាមេរិក និងកូរ៉េខាងត្បូង។

leftcenterrightdel
រដ្ឋមន្ត្រីការពារជាតិជប៉ុន Kihara Minoru ជាមួយសមភាគីអាមេរិក Lloyd Austin និងកូរ៉េខាងត្បូង លោក Shin Won-sik  (រូបថត៖ vnanet.vn)

សមយុទ្ធនេះនឹងប្រព្រឹត្តិទៅក្នុងវិស័យផ្សេងៗគ្នាជាច្រើន រួមទាំងការការពារដែនអាកាស ដែនសមុទ្រ ការប្រឆាំងនាវាមុជទឹក និងការគំរាមកំហែងក្រោមទឹក ក៏ដូចជាសមយុទ្ធតាមអ៊ីនធឺណែតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនបានបញ្ជាក់ពីពេលវេលា និងទីតាំងជាក់លាក់នៃសមយុទ្ធនៅឡើយទេ៕

តាម vovworld.vn