ដោយមានចំណងជើងថា "សេចក្តីប្រកាសទីក្រុងសេអ៊ូល" ឯកសារនេះត្រូវបានអនុម័តក្នុងសម័យប្រជុំតាមអនឡាញរបស់មេដឹកនាំនៅឯកិច្ចប្រជុំកំពូល AI ទីក្រុងសេអ៊ូល ក្រោមសហអធិបតីភាពរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak។

leftcenterrightdel
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានថ្លែងមតិនៅឯកិច្ចប្រជុំកំពូល AI ទីក្រុងសេអ៊ូល ថ្ងៃទី ២១ ខែឧសភា (រូបថត៖ Yonhap)

កិច្ចប្រជុំនេះមានការចូលរួមពីមេដឹកនាំក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) ក៏ដូចជាប្រទេសសិង្ហបុរី អូស្ត្រាលី តំណាងអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សហភាពអឺរ៉ុប  និងមេដឹកនាំនៃក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកផងដែរ។

សេចក្តីប្រកាសបានបញ្ជាក់ថា សុវត្ថិភាព នវានុវត្តភាព និងភាពទូលំទូលាយគឺជាកត្តាដែលជាប់ទាក់ទងគ្នា ហើយការកំណត់អាទិភាពលើកត្តាទាំងនេះគឺមានសារសំខាន់ណាស់ ក្នុងការពិភាក្សាអន្តរជាតិស្តីពីអភិបាលកិច្ច AI៕

តាម vovworld.vn