ក្រុមហ៊ុន Singapore Airlines និងអាជ្ញាធរថៃ បានឲ្យដឹងថា យន្តហោះ Boeing 777-300R លេខ SQ321 របស់ Singapore Airlines  មានអ្នកដំណើរចំនួន ២១១ នាក់ និងក្រុមនាវិក ១៨ នាក់ ចេញដំណើរពីទីក្រុងឡុងដ៍ (អង់គ្លេស) ទៅកាន់សិង្ហបុរីកាលពីថ្ងៃទី ២១ ឧសភា បានជួបប្រទះនឹងបាតូភូត Clear-air turbulence និងទទួលរងព្យុះផ្គររន្ទះខ្លាំង នៅពេលហោះហើរចូលដែនអាកាសភាគខាងលិចប្រទេសថៃ។ ជើងហោះហើរត្រូវចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi ក្នុងទីក្រុងបាងកក (ប្រទេសថៃ)។ ឧប្បត្តិហេតុនេះបានបណ្តាលឲ្យអ្នកដំណើរមួយនាក់បានស្លាប់ និងប្រហែល ៣០ នាក់ផ្សេងទៀតរងរបួស។

leftcenterrightdel
ខាងក្នុងយន្តហោះនៅពេលកើតមានឧប្បត្តិហេតុ។ ប្រភព៖ Straist Times

នាព្រឹកថ្ងៃទី ២២ ឧសភា នាយកប្រតិបត្តិ Singapore Airlines លោក Goh Choon Phong បានឲ្យដឹងថា ក្រុមហ៊ុននេះបានរៀបចំជើងហោះហើរមួយទៀតដើម្បីនាំអ្នកដំណើរនិងសមាជិកនាវិកចំនួន ១៤៣នាក់ វិលត្រឡប់ទៅប្រទេសសិង្ហបុរីវិញនៅព្រឹកថ្ងៃដដែល ខណៈដែលអ្នកដំណើរនិងសមាជិកនាវិកមួយចំនួនបន្តស្នាក់នៅទីក្រុងបាងកក ដើម្បីទទួលបានការថែទាំសុខភាព៖ “អ្នកដំណើរនិងសមាជិកនាវិកចំនួន៧៩ នាក់នៅតែស្នាក់នៅទីក្រុងបាងកក រួមទាំងអ្នករងរបួសដែលត្រូវការការថែទាំសុខភាព និងសាច់ញាតិរបស់ពួកគេ។ Singapore Airlines នឹងបន្តផ្តល់ជំនួយដែលអាចធ្វើទៅបាន។ យើងក៏កំពុងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរមូលដ្ឋានដើម្បីស៊ើបអង្កេតលើឧប្បត្តិហេតុនេះ” ៕

តាម vovworld.vn