អង្គការសហប្រជាជាតិអនុម័តលើច្បាប់ស្តីពីកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដើម្បីការពារមហាសមុទ្រ
បន្ទាប់ពីការចរចាជាច្រើនឆ្នាំមក នាថ្ងៃទី ៤ មីនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាទីបំផុត ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិដំបូង ដែលមានបំណងការពារសមុទ្រ។ នេះគឺជាលទ្ធផលដែលត្រូវបានទន្ទឹងរង់ចាំជាយូរមកហើយ ដែលក្រុមបរិស្ថាននិយាយថា អាចបញ្ច្រាសការបាត់បង់ជីវចម្រុះសមុទ្រ ក៏ដូចជាធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
    |
 |
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្វាគមន៍ចំពោះការអនុម័តលើសន្ធិសញ្ញាស្តីពីមហាសមុទ្រ (រូបថត៖ vnanet.vn) |
សន្ធិសញ្ញាដែលស្របច្បាប់ក្នុងការអភិរក្ស និងធានានូវការប្រើប្រាស់ប្រកបដោយនិរន្តរភាពជីវចម្រុះនៃមហាសមុទ្រ ដែលត្រូវបានពិភាក្សាអស់រយៈពេល ១៥ ឆ្នាំ ក្នុងនោះមានការចរចាជាផ្លូវការអស់រយៈពេល ៤ ឆ្នាំ និងត្រូវបានការឯកភាពពីអ្នកចរចានៃប្រទេសចំនួន ១០០ បន្ទាប់ពីរយៈពេលចរចា ៥ ជុំ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ។ សន្ធិសញ្ញានេះនឹងចូលជាធរមានជាផ្លូវការបន្ទាប់ពីពាក្យពេជ្រត្រូវបានមេធាវីពិនិត្យយ៉ាងយកចិត្តទុកដាក់ ហើយបកប្រែទៅជាភាសាផ្លូវការទាំង ៦ របស់អង្គការសហប្រជាជាតិ។
ទោះបីជាឯកសារផ្លូវការមិនត្រូវបានចេញផ្សាយក៏ដោយ ប៉ុន្តែអ្នកការពារបរិស្ថានចាត់ទុកសន្ធិសញ្ញានេះ ជាចំណូចលោតផ្លោះក្នុងកិច្ចការពារជីវចម្រុះ។
គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចូលរួមយ៉ាងសកម្ម និងរួមចំណែកយ៉ាងជាក់ស្តែងក្នុងដំណើរការចរចានៅសន្និសីទនេះ។ គណៈប្រតិភូវៀតណាមបានដាក់សំណើជាច្រើនដើម្បីផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសបទប្បញ្ញត្តិទាក់ទងនឹងការកសាងសមត្ថភាព និងការផ្ទេរបច្ចេកវិទ្យាសមុទ្រ។
យោងតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ មហាសមុទ្រគឺជាដែនទឹកអន្តរជាតិ រួមទាំងតំបន់សមុទ្រទាំងអស់ដែលមិនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែនសមុទ្រឬដែនទឹកផ្ទៃក្នុងរបស់ប្រទេសមួយ ឬស្ថិតនៅក្នុងដែនទឹកប្រជុំកោះនៃប្រទេសប្រជុំកោះ។ ដូច្នេះមហាសមុទ្រមិនស្ថិតនៅក្រោមសិទ្ធិយុត្តាធិការរបស់ប្រទេសណាមួយឡើយ។ ទោះបីជាមហាសមុទ្រគ្របដណ្តប់ជាង ៦០% នៃមហាសមុទ្រពិភពលោក និងជិត ៥០% នៃផ្ទៃផែនដីក៏ដោយ មានតែប្រហែល ១% នៃមហាសមុទ្រប៉ុណ្ណោះដែលត្រូវបានការពារ។ ដូចនេះ នៅពេលដែលចូលជាធរមាន សន្ធិសញ្ញានេះនឹងអនុញ្ញាតឲ្យមានការបង្កើតតំបន់ការពារនៅក្នុងដែនសមុទ្រអន្តរជាតិ៕
តាម vovworld.vn