ជម្លោះដែលកំពុងកើតមានឡើងរវាងរុស្ស៊ីនិងអ៊ុយក្រែនត្រូវបានលើកឡើងនៅក្នុងការពិភាក្សាស្ទើរតែទាំងអស់នៃសន្និសីទឆ្នាំនេះ។ មេដឹកនាំនិងវាគ្មិន ដែលចូលរួមក្នុងសន្និសីទ បានចំណាយពេលជាច្រើន ដើម្បីពិភាក្សាអំពីទិដ្ឋភាពទូទៅនៃជម្លោះ។ លើសពីនេះទៅទៀត ប្រធានបទដ៏ក្តៅគគុកជាច្រើនទៀតនិងបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះ ពីនយោបាយសេដ្ឋកិច្ចរហូតដល់សន្តិសុខ ការពារជាតិ បម្រែបម្រួលអាកាសធាតុ បរិស្ថាន សន្តិសុខស្បៀងអាហារសកល ក៏ត្រូវបានលើកមកពិភាក្សានៅសន្និសីទនេះផងដែរ។

leftcenterrightdel
លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ថ្លែងមតិនៅក្នុងសន្និសិទសន្តិសុខទីក្រុង Munich នៅអាល្លឺម៉ង់ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ (រូបថត៖ vnanet.vn)

ក្នុងសុន្ទរកថាបិទសន្និសីទ លោក Christoph Heusgen ប្រធានសន្និសីទសន្តិសុខក្រុង Munich ឆ្នាំ២០២៣ បានវាយតម្លៃថា សន្និសីទបានបង្ហាញពី  “សាមគ្គីភាពអន្តរមហាសមុទ្រអាត្លង់ទិកយ៉ាងខ្លាំងក្លា” ហើយបានចាត់ទុកថា តំបន់អឺរ៉ុបនិយាយរួម និងប្រទេសអាល្លឺម៉ង់និយាយដោយឡែក ត្រូវបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីអាចឆ្លើយតបបានយ៉ាងល្អជាងមុន ចំពោះបញ្ហាប្រឈមថ្មីនៃយុគសម័យ។ នៅខាងក្រៅសន្និសីទបានប្រព្រឹត្តទៅជំនួបពិភាក្សាទ្វេភាគី និងពហុភាគីជាច្រើនដែលត្រូវបានសាធារណមតិអន្តរជាតិយកចិត្តទុកដាក់ ក្នុងនោះគួរឲ្យកត់សម្គាល់គឺបណ្តាជំនួបដែលមានវត្តមានរបស់តំណាងអាមេរិក ចិន អាល្លឺម៉ង់ បារាំង ជប៉ុន ឬកូរ៉េខាងត្បូងជាដើម៕

តាម vovworld.vn