អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងជួយឧបត្ថម្ភទួរគីក្រោយគ្រោះមហន្តរាយរញ្ជួយដី
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ អង្គការសហប្រជាជាតិ បានអំពាវនាវផ្ដល់ជំនួយដល់ទួរគីទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិក ដើម្បីជួយមនុស្សជាង ៥ លាននាក់ ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏កាចសាហាវកាលពីសប្តាហ៍មុននៅប្រទេសនេះ។
ជំនួយនេះគ្រោងនឹងត្រូវបានចែកចេញជា ៣ ដំណាក់កាល ដោយជួយសម្រួលដល់បណ្ដាអង្គការជួយសង្គ្រោះអនុវត្តន៍សកម្មភាពជំនះពុះពារលើផលវិបាកនៃការរញ្ជួយដីដ៏ធំបំផុតក្នុងរយៈពេលមួយសតវត្សរិ៍នៅទួរគី។
    |
 |
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (រូបថត៖ AFP) |
កញ្ចប់ជំនួយនឹងផ្តោតលើការធានាសន្តិសុខស្បៀង សុវត្ថិភាពប្រជាជន ការអប់រំ ទឹកស្អាត និងទីជម្រក។ អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានដាស់តឿនដល់សហគមន៍អន្តរជាតិបង្កើនការជួយឧបត្ថម្ភថវិកាដល់ការខិតខំប្រឹងប្រែងឆ្លើយតបនឹងគ្រោះមហន្តរាយ។
សហគមន៍អន្តរជាតិបានបង្ហាញពីសាមគ្គីភាពនៅពេលចូលរួមជួយសង្គ្រោះទួរគីដើម្បីជំនះពុះពារ លើផលវិបាកនៃការរញ្ជួយដី។ អង្គការមនុស្សធម៌ក៏បានសហការជួយសង្គ្រោះនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតផងដែរ៕
តាម vovworld.vn