សេចក្តីថ្លែងការណ៍រួមនៃក្រុម G7 និងប្រទេសអូស្ត្រាលីបានកើតឡើងមិនយូរប៉ុន្មានទេ បន្ទាប់ពីប្រទេសប៉ូឡូញបានប្រកាស យល់ព្រមលើផែនការស្រដៀងគ្នារបស់សហភាពអឺរ៉ុប (EU) ដែលក្នុងនោះនឹងរក្សាពិដានតម្លៃសម្រាប់ប្រេងរុស្ស៊ី ទាបជាងតម្លៃទីផ្សារយ៉ាងហោចណាស់ ៥%។

leftcenterrightdel
អណ្តូងប្រេង Imilorskoye នៅ Kogalym ស៊ីបេរី ប្រទេសរុស្ស៊ី (រូបថត៖ Reuters/vnanet.vn)

មុននោះ ទីក្រុង Warsaw បានស្នើថា ពិដានតម្លៃគួរតែស្ថិតនៅកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន។ បន្ទាប់ពីការផ្លាស់ប្តូរ "បើកភ្លើងខៀវ" របស់ទីក្រុង Warsaw នោះ សាធារណរដ្ឋឆេកដែលជាប្រធានសហភាពអឺរ៉ុបបានឲ្យដឹងថា ខ្លួនបានអនុវត្តនីតិវិធីជាលាយលក្ខណ៍អក្សរ សម្រាប់ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ ផ្តល់សច្ចាប័នជាផ្លូវការលើការសម្រេចចិត្តនេះ ក្នុងរយៈពេល ២ ថ្ងៃនៅចុងសប្តាហ៍នេះ។

ប្រតិកម្មទៅនឹងកាយវិការរបស់ EU និង G7 សមាជិកសភារុស្ស៊ីមួយរូបបានសង្កត់ធ្ងន់ថា ការដាក់កម្រិតតម្លៃលើប្រេងរ៉ែរបស់រុស្ស៊ីគឺជាការរំលោភលើគោលការណ៍ទីផ្សារ៕

តាម vovworld.vn